Connect with us

Hi, what are you looking for?

Uncategorized

ផ្លាស់ប្តូរថ្មីតំណែងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត និងខេត្តព្រះវិហារ

created by photogrid

ភ្នំពេញ៖   មន្ដ្រីរាជការ ចំនួន២រូប ទទួលបានការសម្រេចតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមសំណើររបស់រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដោយអនុក្រឹត្យលេខ ១១១៣អនក្រ.តត ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា រួមមាន ៖

១-លោក ព្រាប សុផាត អត្តលេខ ១៧៧២១០០១៧៦ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ជំនួសលោក ដាញ់ សារី ដែលទទួលភារកិច្ចថ្មី ។

២-លោក សរ សាវេត អត្តលេខ ១៧៩១៧០០០៤៩ ឋានន្តរស័ក្ដិអនុមន្ដ្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ ជំនួសលោក សំ សារឿន ដែលទទួលភារកិច្ចថ្មី ៕

Advertisement ADS
Advertisement ADS

You May Also Like

Uncategorized

បាងកក៖ តុលាការធម្មនុញ្ញរ...

Copyright © 2024.