ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊ិចប្រេស កាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហាញជូននូវសមិទ្ធផលថ្មីស្រឡាងមួយទៀត នៅលើកោះស្តេច គឺរីស៊ត ម៉េតម័ងឃី (Mad Monkey Koh Sdach) ដែលនឹងក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់កោះស្តេច នៃខេត្តកោះកុង។
រីស៊ត ម៉េតម័ងឃី (Mad Monkey Koh Sdach) ស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលអភិវឌ្ឍដោយ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊ិចប្រេស បានបើកសម្ពោធទទួលភ្ញៀវទេសចរជាផ្លូវការ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។ សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាសហគ្រិនឆ្នើមមួយរូបរបស់កម្ពុជា ដែលបានវិនិយោគលើរីស៊តជាង ១០កន្លែងនៅតាមបណ្តាខេត្តមួយចំនួន ពិសេសគឺនៅខេត្តកុងកោះ។ សម្រាប់នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង អ្នកឧកញ៉ា មានរីស៊តល្បីៗដូចជា កោះស្តេចរីស៊ត(Koh Sdach Resort), កោះអភិជនរីស៊ត(Koh Apikjun Resort), រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ(Royal Beach Resort & Residence) និងម៉េតម័ងឃី រីស៊ត(Mad Monkey Resort)៕
ប្រភព ៈឧកញ៉ា news feed
