នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា នឹងធ្វើដំណើរដោយផ្ទាល់ ទៅកាន់ប៉ុស្ដិ៍ត្រួតពិនិត្យច្រកព្រំដែន ខ្លងលឹក នៅក្នុងខេត្តស្រះកែវ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីត្រួតពិនិត្យលើកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ប្រតិបត្តិការមជ្ឈមណ្ឌលឆ.បោ.កតាមទូរសព្ទ (Call Center Scam)។ ទីតាំង ដែលស្ថិតនៅក្បែរនឹងផ្សាររុងគ្លឿ ជិតទីក្រុងប៉ោយប៉ែត នៃប្រទេសកម្ពុជា គឺជាកន្លែងដ៏សំខាន់ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មឆ្លងដែននេះ។
ដំណើរចុះត្រួតពិនិត្យរបស់នាយករដ្ឋមន្ត្រីថៃនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការជាបន្ដបន្ទាប់រវាងអាជ្ញាធរថៃ និងកម្ពុជា ដើម្បីបោសសម្អាតបណ្ដញឆ.បោ.កតាមអនឡាញ ដែលមានគោលដៅលើពលរដ្ឋថៃ និងពលរដ្ឋដទៃទៀតនៅក្នុងតំបន់។
ប្រភព៖ NNT
