Connect with us

Hi, what are you looking for?

ទស្សនៈ

រាជរដ្ឋាភិបាល នឹងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាច្រកទ្វាអន្តរជាតិរបស់កម្ពុជា

រាជរដ្ឋាភិបាល នឹងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាច្រកទ្វាអន្តរជាតិរបស់កម្ពុជា និងជាប៉ូលអភិវឌ្ឍន៍ជាតិ ព្រមទាំងជាទីក្រុងធំមួយនៅក្នុងតំបន់។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុស្តីពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួសអង្គរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឈន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានគូសបញ្ជាក់ថា «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន ប្រកបដោយចីរភាព និងនិរន្តរភាព ។

ជាមួយគ្នានេះ, ផែនការមេ” នេះ មានចក្ខុវិស័យរយៈពេលវែង ឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖ ទី១. ច្រកទ្វារអន្តរជាតិ របស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុ មធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់ សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា។ និងទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។

ដំណាក់កាលទី ១ ឆ្នាំ ២០២៥-២០២៨៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ ដែលមានតម្លៃបន្ថែមខ្ពស់ ។ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគ។

ដំណាក់កាលទី ២ ឆ្នាំ ២០២៩-២០៣៨៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារ ជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព ៕

You May Also Like

Uncategorized

បាងកក៖ តុលាការធម្មនុញ្ញរ...

សេដ្ឋកិច្ច

បើតាមប្រភពពីសហព័ន្ធស្រូវ...

Copyright © 2024.