Connect with us

Hi, what are you looking for?

Uncategorized

បទល្មើសនេសាទធ្វើសកម្មភាពព្រោងព្រាតពាសពេញផ្ទៃបឹងទន្លេសាបនារដូវបិទនេសាទ ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់

created by photogrid

ទំនាក់ទំនងការផ្សាយ ៖   ០៩៣ ៦៧៨ ១៨៧
ខេត្តពោធិ៍សាត់: ក្រុមអ្នកនេសាទខុច្បាប់ បានធ្វើសកម្មភាពដាក់របាំងលបណររ៉ាវ សាច់ក្រហមខៀវ ក្រឡាញឹក ដែលមានប្រវែងវែងៗ រាប់រយខ្សែ កំពុងតែបណ្ដែតខ្លួនលើផ្ទៃទឹកបឹងទន្លេសាបយ៉ាងព្រោងព្រាត នារដូវបិទនេសាទនេះ ខណៈមន្ត្រីជំនាញជលផលខេត្តពោធិ៍សាត់ ស្ងៀមស្ងាត់មិនឃើញចុះទៅបង្ក្រាបសោះឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រ ឃុំអន្សារចំបក់ ស្រុកក្រគរ ទឹកដីខេត្ត ពោធិ៍សាត់ សកម្មភាពនេសាទខុសច្បាប់នារដូវបិទនាសាទ កើតមានស្អេកស្កះពេញដងទន្លេសាប ហេតុអ្វីបានជាជំនាញពាក់ព័ន្ធ ក្នុងដែនគ្រប់គ្រងរបស់ខ្លួនហាក់ដូចមិនអើពើក្នុងការអនុវត្តច្បាប់ជលផល ឬក៏ត្រូវរ៉ូវគ្នាជាប្រព័ន្ធអស់ហើយ.?

បើតាមសេចក្តីរាយការណ៍ពីក្រុមអ្នកឃ្លាំមើលបទល្មើសជលផលក្នុងបឹងទន្លេសាប បានឲ្យដឹងថា នៅទីតាំងមួយចំនួនរួមមាន ១.ចាប់ពីចំណុច ជ្រោយតាអិន.និងកំពុងស្ទឹង ស្ថិតក្នុងចំណុចនេះគឺមានម្ចាស់របាំង ដែលមានឈ្មោះ វៀត. ដាំ. ម៉ាម់. ក្ដី. បងរ៉េត. តាអាត ។
២.ចាប់ពីចំណុច ជ្រោយផ្កាយ ដែលមានឈ្មោះម្ចាស់របាំងឈ្មោះ តាសឹង. ជា. ។
៣.ចាប់ពីចំណុច អ្នកតាជ័យសង្គ្រាម. ផ្លូវជ័យ ដែលមានមានឈ្មោះ ឆៃលី ។

នេះបើយោងតាមពីប្រជានេសាទនៅតំបន់នោះប្រាប់ឲ្យ ដឹងថា បើគ្មានការឃុបឃិតពីមន្ត្រីជំនាញនោះទេ បទល្មើសទាំងនោះ ក៏ពុំអាចធ្វើសកម្មភាពបានយ៉ាងរលូនដែរ ជាពិសេសលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ពេលចេញបង្ក្រាបបទល្មើសនេសាទម្តងៗ បានត្រឹមកាត់យកលបឬរបាំងអ៊ួនតែប៉ុណ្ណោះ ខណៈជនបង្កបទល្មើសពុំត្រូវបានចោទប្រកាន់តាមផ្លូវតុលាការទេ ដែលធ្វើឲ្យពលរដ្អ្នអ្នកនេសាទជាលក្ខណៈគ្រួសារ បានដាក់ការសង្ស័យថា ជាយុទ្ធសាស្ត្រ វាយទឹកបង្អើលត្រីឲ្យចូលស៊ងតែប៉ុនណោះ។

ប្រជាពលរដ្ឋអ្នកនេសាទជាលក្ខណៈគ្រួសារ ដាក់មង ចងសន្ទូច នៅតំបន់នោះបានសង្កេតឃើញថា ម្តងម្កាលមានមន្ត្រីរដ្ឋបាលជលផល បានចុះមកបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខ្លះដែរ ប៉ុន្តែបទល្មើសទាំងនេះ ពុំបានអន់ថយនោះទេ។ ករណីនេះលោក ភិន វណ្ណា នាយផ្នែករដ្ឋបាលជនផលកំពង់លួងពុំអាចសុំការបកស្រាយបានទេ ពាក់ព័ន្ធបទល្មើសនេសាទនារដូវបិទនេសាទនេះ ដោយសារទូរស័ព្ទខលមិនចូល។

អ្នកនេសាទលក្ខណៈគ្រួសារ ដាក់មង រាយសន្ទូច នៅចំណុចខាងលើ បានស្នើសុំដល់លោក ហៃ ធូរ៉ា ដែលជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មេត្តាជួយពិនិត្យមើលបទល្មើសនេសាទនារដូវបិទនេសាទ នៅចំណុចខាងលើនេះផង៕

You May Also Like

Uncategorized

បាងកក៖ តុលាការធម្មនុញ្ញរ...

សេដ្ឋកិច្ច

បើតាមប្រភពពីសហព័ន្ធស្រូវ...

Copyright © 2024.