Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ត្រឹម៦ខែដើមឆ្នាំ២០២៤ គ្រោះអគ្គិភ័យកើតឡើងចំនួន ៧៣៨លើក

ក្នុង​រយៈពេល​៦ខែ ឆ្នាំ​២០២៤​នេះ គ្រោះ​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេសកម្ពុជា​បាន​កើត​ឡើង​ចំនួន ៧៣៨​លើក។ ចំនួននេះ មាន​ការ​កើន​ឡើង​ ២២២​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុ​ងឆ្នាំ ២០២៣។

បើ​យោង​តាម​នគរបាលជាតិ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ទាំង​ជាង ៧០០​លើក​នោះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៩នាក់ របួស ២៥នាក់ ឆេះ​ផ្ទះ​៤៥០ខ្នង និង​ចំនួន​តូប ៥០២​ផងដែរ។

ចំពោះ​មូលហេតុ​អគ្គិភ័យ​ទាំង​នោះ គឺ​បណ្តាល​មក​ពី​ចរន្ដ​អគ្គីសនី​ចំនួន ៤១.៥៦ភាគរយ ប្រើប្រាស់​ភ្លើង ៣៩.៣៣​ភាគរយ និង​មូលហេតុ​ដែល​កំណត់​មិន​ទាន់​បាន​ចំនួន ១៩.១១​ភាគរយ​ផងដែរ។

ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ២០២៣ កន្លងមក មាន​អគ្គិសភ័យ​ចំនួន ៥១៦​លើក​ប៉ុណ្ណោះ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​ ៤១​នាក់។ គ្រោះ​អគ្គិភ័យ​ពេញ​មួយ​ឆ្នាំ ២០២៣​មាន​ ៧៦១លើក និង​សម្លាប់​មនុស្ស ៥៤នាក់ និង​របួស​៩៧​នាក់។

បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហាន្តរាយ​បាន​ឱ្យ​ដឹង​ផងដែរ​ថា ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​នេះ គ្រោះ​អគ្គិភ័យ​បាន​កើត​មាន​ច្រើន​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ ចំនួន ៨០លើក បំផ្លាញ​ផ្ទះ​អស់ ១០០ខ្នង បន្ទាប់មក​ខេត្ត​សៀមរាប​ចំនួន ៣៩​លើក និង ខេត្ត​បន្ទាយមានជ័យ​ចំនួន ៣០លើក៕

You May Also Like

Uncategorized

បាងកក៖ តុលាការធម្មនុញ្ញរ...

សេដ្ឋកិច្ច

បើតាមប្រភពពីសហព័ន្ធស្រូវ...

Copyright © 2024.